loading...
ពិធីដង្ហែសពឧបនាយករដ្ឋមន្ត្រី សុខ អាន ទៅទីបច្ឆាមុខវត្តបទុមវតី រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។
គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងគ្នាដ៏តានតឹងបំផុតនៅលើទីលានឆាកនយោបាយនោះ បានចាត់ទុកការបាត់បង់លោក សុខ អាន ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ថាជាការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូប។ ការចាត់ទុកនេះ បន្ទាប់ពីថ្នាក់ដឹកនាំកំពូលៗនៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សិស្សនិស្សិត និងប្រជាពលរដ្ឋមួយចំនួន ព្រមទាំងក្រុមតំណាងរាស្ត្របក្សប្រឆាំងដែលមានគ្នាប្រហែលជាង ១ពាន់នាក់ បាននាំគ្នាជូនដំណើរជាលើកចុងក្រោយចំពោះសពលោក សុខ អាន យកទៅបូជានៅខាងមុខវត្តបទុមវតី រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧។
ប្រភព : វិទ្យុអាស៊ីសេរី
No comments:
Post a Comment