គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ថា​ "លោក ហ៊ុន សែន មាន​ស្នាដៃ​ស្មើ​មេឃ​ខាង​ការពារ​សិទ្ធិមនុស្ស" - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ថា​ "លោក ហ៊ុន សែន មាន​ស្នាដៃ​ស្មើ​មេឃ​ខាង​ការពារ​សិទ្ធិមនុស្ស"

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​ថា​ "លោក ហ៊ុន សែន មាន​ស្នាដៃ​ស្មើ​មេឃ​ខាង​ការពារ​សិទ្ធិមនុស្ស"

Share This

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក កែវ រ៉េមី ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មាន​ស្នាដៃ​ស្មើ មេឃ​ខាង​ការពារ​សិទ្ធិមនុស្ស។

លោក កែវ រ៉េមី ថ្លែង​ដូចនេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី២៧ មីនា ជា​ការ​ឆ្លើយ​តប​នឹងរបាយការណ៍​របស់​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស (APHR) កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ដែល​រិះ​គន់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដោយ​បង្កើត​ឲ្យ​មាន “បរិយាកាស​ភ័យ​ខ្លាច” ដូច​ជា​ការ​បង្ក្រាប​សកម្មជន និង​គណបក្ស​ប្រឆាំង ស្រប​ពេល​ដែល​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាន់​តែ​ខិត​ចូល​មក​ដល់។

របាយការណ៍​​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​​បន្ទាប់​ពី​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​មួយ​ក្រុម​ដែល​រួម​មាន​សមាជិក​សភា​មក​ពី​ប្រទេស​ម៉ាឡេស៊ី និង​សមាជិក​សភា​ហ្វីលីពីន ផង បញ្ចប់​បេសកកម្ម​ស្វែងរក​ការពិត​មួយ​នៅ​ប្រទេស​កម្ពុជា។ របាយការណ៍​នេះ​ចងក្រង និង​វិភាគ​លើ​រលក​វាយ​ប្រហារ​សមាជិក​សភា​កាល​ពី​ពេលកន្លងទៅ​ រួម​ទាំង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ផ្លូវ​តុលាការ ការ​រំលោភ​នីតិវិធី​ជុំវិញ​អភ័យ​ឯកសិទ្ធិ​សភា និង​ការ​រំលោភ​បំពាន​លើ​រូប​រាងកាយ។

លោក កែវ រ៉េមី បន្ត​ថា បរទេស​គួរ​ផ្ដល់​មេដាយ​សរសើរ​ដល់​លោក ហ៊ុន សែន ដែល​មាន​ស្នាដៃ​ធំធេង​ផ្នែក​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​មិន​គួរ​ត្រូវ​បាន​ស្ដីបន្ទោស​បែប​នេះ​ទេ។

ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​លោក កែវ រ៉េមី (រូប​កណ្ដាល) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​មីនា ឆ្នាំ​២០១៧។ RFA/Cheu Sideth
loading...

No comments:

Post a Comment