យន្តហោះចម្បាំងអាមេរិក AV-8B មួយគ្រឿងកំពុងធ្វើដំណើរទៅកាន់ទុយោចាក់សាំងពីយន្តហោះចម្បាំងសម្រាប់ចាក់សាំង KC-10 Extender ក្នុងពេលការចាក់សាំងលើអាកាសសម្រាប់ប្រតិបត្តិការយោធា Operation Inherent Resolve លើតំបន់អាកាសអ៊ីរ៉ាក់និងស៊ីរី។
សប្តាហ៍នេះគឺជាខួបលើកទី៦នៃសង្គ្រាមស៊ីរី ហើយវាមានភាពឃោឃៅក្នុងរយៈពេល៧ថ្ងៃ ដោយគេឃើញមានវិហារឥស្លាមបានទទួលរងការខូចខាតដោយការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក ការបំផ្ទុះគ្រាប់បែកអត្តឃាត២នៅក្នុងរដ្ឋធានីដាម៉ាស ហើយនិងការអះអាងពីការវាយប្រហារគ្រាប់បែកធ្វើពីសារធាតុផូស្វ័រដោយយន្តហោះរុស្ស៊ី និង ស៊ីរី។
ចំនួនមនុស្សស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បត៍ទៅលើភូមិ al-Jinah នៅតាមព្រំដែននៃខេត្ត Alepp និង Idlib បានកើនឡើងនៅក្នុងរយៈពេលមួយយប់បានកើតមានចំនួន៤៦លើក នេះយើងតាមអង្គការសិទ្ធិមនុស្សស៊ីរី Observatory for Human Rights ដែលជាក្រុមឃ្លាំមើលមានទីតាំងនៅក្នុងទីក្រុងឡុងដ៍។
អង្គការសិទ្ធិមនុស្ស Observatory ដែលប្រើប្រាស់បណ្តាញប្រភពនានានៅក្នុងប្រទេសស៊ីរីសម្រាប់សេចក្តីរាយការណ៍របស់ខ្លួន បានអះអាងថា មនុស្សដែលស្លាប់ភាគច្រើនជាជនស៊ីវិល។
ពួកមន្រ្តីការពារប្រទេសសហរដ្ឋអាមេរិកនិយាយថា វិហារឥស្លាមមិនមែនទីដៅនៃការវាយប្រហារតាមអាកាសទេ ក៏ប៉ុន្តែ គឺថាមានជំនួបរបស់ពួកជនសកម្មប្រយុទ្ធ al-Qaidaនៅក្បែរនោះ។ ពួកជ្រុលនិយមមួយចំនួនបានត្រូវសម្លាប់នៅក្នុងការវាយឆ្មក់នោះ។ ក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយថា យន្តហោះចម្បាំបានទំលាក់គ្រាប់បែកទៅលើអាគារនៅក្បែរនោះ ក៏ប៉ុន្តែ បានវាយប្រហារខុសវិហារឥស្លាម ដែលពោរពេញទៅដោយមនុស្សធ្វើការសូត្រធម៌ពេលល្ងាច។
លោកវរសេនីយឯក John Thomas បាននិយាយថា៖ «កងកម្លាំងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារទៅលើពួក al-Qaida នៅកន្លែងជំនួបមួយកាលពីថ្ងៃទី១៦ ខែមិនា នៅខេត្ត Idlib ប្រទេសស៊ីរី។ យើងមិនបានដៅការវាយប្រហារលើវិហារឥស្លាមទេ»៕
loading...
ប្រភព : VOA KHMER
No comments:
Post a Comment