ថៃ : ក្រមុំធំថៃទាញកាំភ្លើង វាយលុកវត្តល្បីនៅថៃ បាញ់ចៅអធិការវត្តមិនប្រណីដៃដល់ទៅ ៦
គ្រាប់ របួសធ្ងន់ ព្រោះរឿងសហាយស្មន់!!
loading...
ហេតុការណ៍នេះបានកើតឡើងនៅប្រទេសថៃ នាថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០១៧ នេះនៅខេត្ត ឆៃណាត តាមរបាយការណ៍ពីសមត្ថកិច្ចថៃថា "សាហេតុដែលក្រមុំធំថៃ វ័យ ៣១ ឆ្នាំ រូបនេះ បានចូលវាយលុកវត្ត មកបាញ់ចៅអធិការវត្តល្បី ដល់ទៅ ៦ គ្រាប់ នេះ បណ្ដាលមកពីគំនុំសហាយស្មន់ ដែលនាងត្រូវបានចៅអធិការវត្តអង្គនេះ ផ្ដាច់សម្ព័ន្ធភាពសហាយស្មន់អាថ៌កំបាំង រវាងនាងក្រមុំ និង ចៅអធិការវត្តល្បី ទាំងចៅអធិការវត្តល្បីអង្គនេះ បានបង្គាប់នាងឱ្យទៅពន្លូតកូនចោលទៀត! ហើយមុននឹងនាងមកបង្កហេតុដ៏សាហាវនេះ នាងបានស្ដាប់បទចម្រៀងល្បីរបស់ថៃមួយបទ ឈ្មោះថា "ខ្មាន់កាំភ្លើង" ដើម្បីធ្វើឱ្យចិត្តរបស់នាងរឹងមាំក្លាហានឡើង ហ៊ានមកបង្កហេតុបាញ់ប្រហារដ៏សាហាវនេះឡើង ដើម្បីឱ្យចៅអធិការវត្តល្បីអង្គនេះ បានស្គាល់រសជាតិពីការឈឺចាប់ដែលបានបង្គាប់នាងឱ្យទៅពន្លូតកូនចោលនោះ ថាតើវាឈឺចាប់ប៉ុនណា និង ទារុណកម្មដល់តម្រិតណាដែរ ?
ចំណែកចៅអធិការវត្តដែលរងរបួសធ្ងន់អង្គនេះ ពេទ្យថៃក៏បានជួយឱ្យរួចផុតពីការស្លាប់ហើយ ព្រោះគ្រាប់កាំក្លើងបាញ់មិនត្រូវចំណុចសំខាន់ ចំណែករឿងដែលក្រមុំធំបានចោទធ្ងន់ៗ មកលើចៅអធិការវត្តល្បីអង្គនេះ សមត្ថកិច្ចថៃនឹងរង់ចាំសួរចម្លើយពីចៅអធិការវត្តអង្គនេះ នៅពេលដែលអាការៈរបស់ចៅអធិការវត្តអង្គនេះប្រសើរឡើង ថារឿងដែលនាងក្រមុំធំថៃបានចោទនេះ តើជាការពិត ឬមិនពិតយ៉ាងណា ដើម្បីនាំយកទៅប្រកបពិចារណាក្ដីក្នុងតុលាការតទៅ " ។
**រក្សាសិទ្ធិ រឿងចម្លងអត្ថបទព័ត៌មានប្រែសម្រួល បើយកទៅផ្សាយតត្រូវឱ្យ Credit!
loading...
ប្រភព : ruraow
No comments:
Post a Comment