loading...
គ្រាប់អម្ពិលមានប្រយោជន៍
☆កាហ្វេគ្រាប់អម្ពិល ជាកាហ្វេបុរាណ ជាភូមិបញ្ញាអ្នកស្រុកតំបន់ភាគឦសានប្រទេសថៃ ដែលបាននាំយកគ្រាប់អម្ពិលមកលីងក្នុងខ្ទះ ដោយប្រើភ្លើងក្ដៅល្មមៗ លីងរហូតមានក្លិនឈ្ងុយ និងឆ្អិនល្អ រួចនាំយកមកបកសំបកចេញ ហើយក៏យកមកបុកអោយបែកគ្រាប់រហូតល្អិតក្លាយជាម្សៅ នាំយកទៅឆុងជាកាហ្វេស្រស់ៗគ្រាប់អម្ពិលផឹកបាន មានរសជាតិក្លិនឈ្ងុយក្រអូបសាយ ។
☆គុណប្រយោជន៍កាហ្វេគ្រាប់អម្ពិល មានគុណប្រយោជន៍ដល់រាងកាយច្រើនយ៉ាង ជួយទៅដាស់និងជំរុញប្រព័ន្ធស៊ាំនឹងរោគក្នុងរាងកាយអោយមានប្រសិទ្ធិភាពខ្ពស់ឡើង ជួយកម្ចាត់មេរោគនិងភាពខុសប្រក្រតីផ្សេងៗក្នុងរាងកាយ មានសារជាតិទប់ទល់រ៉ាឌីកាល់ឥស្សរៈ មានឫទ្ធិទប់ស្កាត់ការកើតកោសិកាជំងឺមហារីក និងជំងឺទឹកនោមផ្អែម ។
☆ក្រៅពីនេះ នៅប្រើជាឱសថបញ្ចុះព្រូន តេនញ៉ា និង បំបាត់ក្អួតចង្អោរបានទៀតផង ។
No comments:
Post a Comment