ក្រុម K01 ជាក្រុមស្ម័គ្រចិត្តជួយមើលសម្រួលនិងចាត់របៀបចរាចរណ៍លើទ្រូងផ្លូវ តែក៏ធ្វើឱ្យប្រជាក្នុងបណ្ដាញសង្គមមួយចំនួនខ្លះសរសើរនិងមួយចំនួនខ្លះមិនពេញចិត្ត នេះជាទស្សនៈមួយដែលបានរិះគន់កែលម្អមកលើក្រុម K01 - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្រុម K01 ជាក្រុមស្ម័គ្រចិត្តជួយមើលសម្រួលនិងចាត់របៀបចរាចរណ៍លើទ្រូងផ្លូវ តែក៏ធ្វើឱ្យប្រជាក្នុងបណ្ដាញសង្គមមួយចំនួនខ្លះសរសើរនិងមួយចំនួនខ្លះមិនពេញចិត្ត នេះជាទស្សនៈមួយដែលបានរិះគន់កែលម្អមកលើក្រុម K01

ក្រុម K01 ជាក្រុមស្ម័គ្រចិត្តជួយមើលសម្រួលនិងចាត់របៀបចរាចរណ៍លើទ្រូងផ្លូវ តែក៏ធ្វើឱ្យប្រជាក្នុងបណ្ដាញសង្គមមួយចំនួនខ្លះសរសើរនិងមួយចំនួនខ្លះមិនពេញចិត្ត នេះជាទស្សនៈមួយដែលបានរិះគន់កែលម្អមកលើក្រុម K01

Share This

Kim Hong៖ បន្ទាប់ពីមើលការ Live នៅមុខផ្សារសិនជូរី កាលពីម្សិលម៉ិញនេះ ខ្ញុំមានការអន់ចិត្តចំពោះក្រុម K01 យ៉ាងខ្លាំង...។

ពេលទំនេរ ខ្ញុំតែងមើលសកម្មភាពរបស់ក្រុម K01 និងតែងលួចសរសើរពីទឹកចិត្តរបស់ក្រុមគាត់ ដែលសុខចិត្តចំណាយពេលវេលាមកធ្វើការងារសង្គម។ ឈរហាលថ្ងៃ ហាលភ្លៀង ដើម្បីសម្រួលចរាចរណ៍ ដែលពុំមែនជារឿងងាយស្រួលដែលមនុស្សគ្រប់គ្នាអាចធ្វើបានដូចពួកគាត់ទេ ហើយថែមទាំងប្រឈមនិងគ្រោះថ្នាក់គ្រប់ពេលទៀតផង។


ទោះជាយ៉ាងណា ក៏នៅតែមានអ្នកជេរស្តី និងរិះគន់ខ្លាំងៗដល់ក្រុមគាត់ទៀត។ មូលហេតុអ្វី បានជានៅតែមានអ្នកជេរស្តី និងរិះគន់ខ្លាំងៗដល់ក្រុមគាត់ទៀត?

K01 គួរយល់ថា ការធ្វើការងារសង្គម បងអាចណែនាំបងប្អូនដែលជិះបញ្ជ្រាស់បាន តែពុំមានសិទ្ធិឃាត់យានជំនិះរបស់ពួកគាត់ ដើម្បីសម្ភាសន៍ដោយប្រើពាក្យសំដីធ្ងន់ៗ ឬជេរស្តីពួកគាត់ទេ។ ខ្ញុំឃើញ ក្រុមបង រត់ដេញឃាត់ម៉ូតូ-ឡាន ប្រសេចប្រសាចរហូតមើលទៅ ហាក់ដូចជាអនាធិប្បតេយ្យទៅវិញ។

ពេលបងឃាត់ម៉ូតូដែលជិះបញ្ជ្រាស់ ហើយពេលបងសម្ភាសន៍ ជាទូទៅ សំនួរដំបូងដែលបងសួរគឺ៖ ‹‹ម៉ូតូ ក៏ស្អាត អ្នកជិះ ក៏ស្អាត ចុះហេតុអីមិនជិះអោយថ្លៃថ្នូរដូចម៉ូតូ?›› ... ខ្ញុំយល់ថា នេះជាសំនួរដែលអសីលធម៌ណាស់។ ពេលក្រុមគាត់ Live នៅមុខផ្សារសិនជូរីល្ងាចម្សិលម៉ិញ គាត់ឃាត់នារីម្នាក់រួចសួរថា៖ ‹‹ទៅណា?›› នារីនោះឆ្លើយថា៖ ‹‹ប្រញាប់ទៅធ្វើការ។›› គាត់សួរនារីនោះទៀតថា៖ ‹‹ធ្វើការនៅ Karaoke មែន?›› ... នេះរឹតតែជាសំនួរដែលពុំគួរសួរទាល់តែសោះ ព្រោះបងកុំភ្លេចថា ពេលដែលបងសួរ គឺបងកំពុងតែ Live ទូទាំងប្រទេសកំពុងតែមើល។ ដូច្នេះ ចូរបងគិតពីសិទ្ធិ និងកិត្តិយសរបស់ពលរដ្ឋផង

ខ្ញុំក៏ស្អប់អ្នកដែលជិះបញ្ច្រាស់ដែរ ព្រោះងាយនឹងបង្ករអោយមានគ្រោះថ្នាក់ ប៉ុន្តែពេលខ្លះស្ថានភាពផ្លូវ ក៏បង្ខំអោយយើងត្រូវជិះបញ្ជ្រាស់ដែរ ដើម្បីគេចពីគ្រោះថ្នាក់ ព្រោះផ្លូវនៅរាជធានីភ្នំពេញយើងនៅខ្វះខាតភ្លើងស្តុបជាច្រើនដែរ។ ចូរបងប្អូនក្រឡេកមើលផ្លូវនៅមុខផ្សារសិនជូរី ដែលក្រុម K01 ធ្វើសកម្មភាពកាលពីល្ងាចម្សិលម៉ិញ។ 

ផ្លូវនោះគឺធំទូលាយ ហើយពុំសូវកកស្ទះទេ ប៉ុន្តែលំបាកក្នុងការឆ្លងណាស់ និងគ្រោះថ្នាក់បំផុតនៅពេលឆ្លងម្តងៗ ដូច្នេះ បងប្អូនអ្នកធ្វើដំណើរ និងសិស្សានុសិស្ស ដែលរស់នៅតំបន់នោះយល់ច្បាស់ពីស្ថានភាពផ្លូវ ដែលបង្ខំអោយពួកគាត់ត្រូវឆ្លងនៅពេលដែលឃើញផ្លូវស្ងាត់ ទោះឆ្លងហើយត្រូវជិះបញ្ជ្រាស់ក៏ដោយ។

ប៉ុន្តែម្សិលម៉ិញ ពេលពួកគាត់ឆ្លងផ្លូវហើយ ត្រូវក្រុមបងបង្ខំអោយឆ្លងត្រឡប់ទៅវិញ ទៅរកផ្លូវវាង ដើម្បីឆ្លងម្តងទៀតនោះគឺរឹតតែធ្វើអោយពួកគាត់ត្រូវប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ពិសេសក្មេងៗសិស្សសាលា។ ត្រង់ចំណុចនេះ ពុំមែនខ្ញុំគាំទ្រអោយជិះបញ្ជ្រាស់ទេ។

ខ្ញុំគាំទ្រអោយក្រុម K01 បន្តសកម្មភាពសង្គមនេះទៀត តែគួរយកគំរូតាមក្រុមយុវជនស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា។ ក្រុមយុវជនស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា ក៏ចូលរួមជួយការងារចរាចរណ៍នៅថ្ងៃសម្រាកពីការសិក្សាដែរ ប៉ុន្តែប្អូនៗធ្វើការងារដោយស្ងប់ស្ងាត់ ណែនាំ និងអប់រំអ្នកដែលមិនគោរពច្បាប់ដោយស្ងប់ស្ងាត់ និងថ្លៃថ្នូរ ដោយពុំមានការស្រែកឡូឡា ស្តីបន្ទោស ឬរត់ឆ្វេចឆ្វាច ឃាត់ឡាន-ម៉ូតូពេញផ្លូវដូចក្រុម K01 កំពុងធ្វើបច្ចុប្បន្ននេះទេ ហើយជាពិសេសទៀត ក្រុមយុវជនស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជា ក៏ពុំដែល Live ចូលហ្វេសប៊ុក ពេលពួកគាត់ធ្វើសកម្មភាពនោះដែរ ព្រោះក្រុមយុវជនស្ម័គ្រចិត្តរបស់កាកបាទក្រហមកម្ពុជាបានសិក្សា និងយល់ច្បាស់ពីសិទ្ធិមនុស្ស។

កិច្ចការសង្គមនីមួយៗដែលយើងធ្វើ តែងស្ដែងចេញជាលទ្ធផលពីរគឺ គុណសម្បត្តិ និងគុណវិបត្តិមកជាមួយគ្នា។ ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់ ខ្ញុំគិតថា ក្រុម K01 នៅមានចំណុចខ្វះខាតដែលគប្បីសិក្សាច្បាប់ឡើងវិញ ហើយខាងក្រោមនេះសំណួរខ្លះៗដែល ក្រុម K01 គួរស្វែងយល់៖

១. តើបងមានច្បាប់អនុញ្ញាតដើម្បីឃាត់ ឬរារាំងអ្នកកំពុងបើកបរយានជំនិះ នៅលើទ្រូងផ្លូវ ឬលើស្ពានទេ? ចុះបើការឃាត់ ឬរារាំងនោះបង្កអោយមានគ្រោះថ្នាក់ដល់អ្នកកំពុងបញ្ជាយានជំនិះ ឬអ្នកដទៃទៀត នរណាជាអ្នកទទួលខុសត្រូវ?

២. តើពេលបងឃាត់ ឬរារាំងគេនោះមានបានដាក់ស្លាកសញ្ញាសម្គាល់ប្រាប់អ្នកកំពុងធ្វើចរាចរ បានដឹងឬទេ?

៣. តើមុនពេលបងជ្រើសរើសទីតាំងធ្វើសកម្មភាព មានបានសិក្សាឬដឹងថាទីណាខ្លះដែល ច្បាប់ហាមឃាត់មិនអោយដាក់ប៉ុស្តិ៍ត្រូតពិនិត្យដែរឬទេ? ដូចជាផ្លូវចំណោត ផ្លូវប្រសប់មុខគ្នា ផ្លូវរអិល លើស្ពាន។ល។

៤. តើពេលធ្វើសកម្មភាពម្តងៗពួកបងមានគ្នាប៉ុន្មាននាក់? តើពួកគាត់ទាំងនោះ មានបានចូលរៀនសូត្រសិក្សា ស្វែងយល់ពីរបៀបរបបនៃការត្រួតពិនិត្យលើដងផ្លូវសាធារណៈឬទេ?

នៅពេលដែលក្រុមបង ដេញឃាត់ អាចនឹងបណ្តាលអោយអ្នកបើកបរស្លន់ស្លោរ នឹងងាយបង្ករគ្រោះថ្នាក់ណាស់ ដូច្នេះ សូមពិចារណាត្រង់ចំណុចនេះឡើងវិញផង។

ជូនពរក្រុម K01 ជោគជ័យក្នុងការងារសង្គម...៕










ប្រភព : Kim Hong

No comments:

Post a Comment