ក្ដីល្បីថៃថ្មីៗគឺក្ដីក្រុមម៉ាហ្វីយ៉ាវត្តពីរនាក់ប្ដីប្រពន្ធសម្លាប់សាមណេរចោលយ៉ាងទារុណកម្ម ព្រោះសាមណេរដឹងរឿងក្ដាប់និងកើបកោយផលប្រយោជន៍របស់វត្តយ៉ាងមហាសាលច្រើនរយលានបាត! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្ដីល្បីថៃថ្មីៗគឺក្ដីក្រុមម៉ាហ្វីយ៉ាវត្តពីរនាក់ប្ដីប្រពន្ធសម្លាប់សាមណេរចោលយ៉ាងទារុណកម្ម ព្រោះសាមណេរដឹងរឿងក្ដាប់និងកើបកោយផលប្រយោជន៍របស់វត្តយ៉ាងមហាសាលច្រើនរយលានបាត!

ក្ដីល្បីថៃថ្មីៗគឺក្ដីក្រុមម៉ាហ្វីយ៉ាវត្តពីរនាក់ប្ដីប្រពន្ធសម្លាប់សាមណេរចោលយ៉ាងទារុណកម្ម ព្រោះសាមណេរដឹងរឿងក្ដាប់និងកើបកោយផលប្រយោជន៍របស់វត្តយ៉ាងមហាសាលច្រើនរយលានបាត!

Share This

ក្ដីល្បីថៃថ្មីៗ និងជាក្ដីរន្ធត់ចិត្តពុទ្ធសាសនិកជនថៃទាំងប្រទេស  គឺក្ដីក្រុមម៉ាហ្វីយ៉ាវត្តពីរនាក់ប្ដីប្រពន្ធសម្លាប់សាមណេរចោលយ៉ាងទារុណកម្ម ហើយយកមកកប់ចោលក្នុងដីវត្តចាក់ស៊ីម៉ង់សង្កត់ពីលើពីរជាន់ ដោយជីករណ្ដៅមានជម្រៅប្រមាណ 1.5 ម៉ែត្រ ចាក់ស៊ីម៉ង់សង្កត់ពីលើប្រវែងបណ្ដោយនិងទទឹង 4ម៉ែត្រ សាងពុទ្ធបដិមាយ៉ាងធំសង្កត់ពីលើថែមទៀត ដើម្បីបំបិទភស្ដុតាងចោល ព្រោះសាមណេរអង្គនេះដឹងរឿងផ្ទៃក្នុងរបស់ក្រុមម៉ាហ្វីយ៉ាវត្តពីរនាក់ប្ដីប្រពន្ធ ដែលបានអំណាចក្ដាប់និងកើបកោយផលប្រយោជន៍របស់វត្តយ៉ាងមហាសាលច្រើនរយលានបាត ។

យោងតាមព័ត៌មានថៃថា៖ សាមណេរថៃអាយុ ១៧ ឆ្នាំ គង់នៅសង្កាត់វត្ត វាំងតៈវ៉ាន់តុក ឃុំនៃមឿង ស្រុកមឿង ខេត្តនៈខនស៊ីថាំមៈរ៉ាត(នគរស្រីធម្មរាជ)ភូមិភាគខាងត្បូងនៃប្រទេសថៃ បានបាត់ខ្លួនខុសប្រក្រតីតាំងតែដើម ខែមករា ឆ្នាំ២០១៧ មកម្លេះ ហើយឳពុកម្ដាយសាមណេរក៏បានប្ដឹងសមត្ថកិច្ចថៃឱ្យជួយស៊ើបក្ដីនេះ សមត្ថកិច្ចថៃក៏ធ្វើការតាមស៊ើបក្ដីនេះមករឿយៗ ជាង ៥ ខែ នៅទីបំផុតក៏ស៊ើបរកការពិតឃើញ ហើយធ្វើការចាប់ក្រុមឃាតកដៃដល់ទាំងនោះបានទាំងអស់ ។

ដោយលំដាប់ហេតុការណ៍ និងសាហេតុសំខាន់ៗដែលឈានទៅដល់ការសម្លាប់សាមណេរចោលយ៉ាង ទារុណកម្មនេះ ព្រោះសាមណេរអង្គនេះបានទៅដឹងរឿងផ្ទៃក្នុងរបស់ក្រុមម៉ាហ្វីយ៉ាវត្តពីរនាក់ប្ដីប្រពន្ធ
ដែលបានក្ដាប់អំណាចនិងកើបកោយផលប្រយោជន៍របស់វត្តយ៉ាងមហាសាលច្រើនរយលានបាត និងព្រមទាំងគំរាមកំហែងBlackMailចៅអធិការវត្តដែលមានតំណែងថ្នាក់ទេព និងជាអតីតមេគណខេត្តនគរស្រីធម្មរាជ មក៦-៧ឆ្នាំហើយ ។


រឿងរ៉ាវដែលពីរនាក់ប្ដីប្រពន្ធក្លាយជាក្រុមម៉ាហ្វីយ៉ាវត្ត ត្រឡប់ទៅ៧-៨ឆ្នាំមុន ស្ត្រីម្នាក់មានមកសុំកន្លែងវត្តដើម្បីលក់ទឹកផ្លែឈើ ហើយបានទទួលក្ដីមេត្តាពីចៅអធិការវត្តដែលមានតំណែងថ្នាក់ទេព និងតំណែងជាមេគណខេត្តផង ធ្វើឱ្យស្ត្រីថៃរូបនេះបានចេញ-ចូលវត្តជាប្រក្រតីញយៗ ក៏កើតភាពស្និទ្ធស្នាលនឹងព្រះភិក្ខុសាមណេរទាំងអស់ក្នុងវត្ត ដោយភាពល្មោភលោភលន់របស់នាង និងបានដឹងពីរឿងផលប្រយោជន៍របស់វត្តយ៉ាងមហាសាល ដែលបានមកពីការឱ្យជួលដីវត្ត លក់សំបុកបក្សី លក់ព្រះគ្រឿងជាដើម ។

នាងក៏បានដាក់ផែនការយ៉ាងល្អិតធ្វើឱ្យខ្លួនឯងមានអំណាច និងបានក្ដាប់ផលប្រយោជន៍ក្នុងវត្តទាំងអស់ផង នាងក៏បានប្រើកលឧបាយដោយនាំមិត្តស្រីនិងស្រីភេទទីពីរចូលមកក្នុងកុដិចៅអធិការវត្តនៅពេលយប់ព្រលប់កណ្ដាលអធ្រាត ហើយប្រួតដៃគ្នាធ្វើទង្វើមិនសមគួរមកលើចៅអធិការវត្ត ព្រមទាំងថតវីដេអូឃ្លិបទុកជាភស្ដុតាង ដើម្បីទុកគំរាមកំហែងBlackMailចៅអធិការវត្ត ជាហេតុធ្វើឱ្យចៅអធិការវត្តដែលមានតំណែងថ្នាក់ទេព និងជាមេគណខេត្តផង មិនហ៊ានជំទាស់ និងប្ដឹងនាងឡើយ ។

នាងក៏បានក្ដាប់អំណាចក្នុងវត្តទាំងអស់សមដូចបំណងរបស់នាង ផ្ដើមក្ដាប់អំណាចជាក្រុមម៉ាហ្វីយ៉ា ដោយបង្គាប់ឱ្យចៅអធិការវត្តចេញលិខិតស្នាមជាផ្លូវការ បណ្ដេញវេយ្យាវច្ចករ និងគណៈកម្មការវត្តចេញទាំងអស់ ហើយឱ្យតាំងប្ដីរបស់ខ្លួនជាវេយ្យាវច្ចករវត្តជំនួសវិញ ប្ដីរបស់នាងក៏បានធ្វើការរកផលប្រយោជន៍ក្នុងវត្តគ្រប់រូបបែប រហូតក្រុមរបស់នាងក្លាយជាក្រុមម៉ាហ្វីយ៉ាវត្ត មានឥទ្ធិពលគ្រប់ដណ្ដប់វត្តបានទាំងអស់ ដោយគ្មានព្រះភិក្ខុសាមណេរ ឬឃរាវាសណាមួយ ហ៊ានមកជំទាស់ឬតតាំងឡើយ ។

តែទោះបីក្រុមម៉ាហ្វីយ៉ាវត្តរបស់នាងមានអំណាចឥទ្ធិពលខ្លាំងយ៉ាងណាក៏ដោយ នៅក្នុងកណ្ដាលក្រុមមួយ ឬគណៈមួយ តែងតែមានវីរជនកើតឡើងជានិច្ច ក្នុងវត្តនេះក៏ដូចគ្នា វីរសាមណេរចេញមុខមកតវ៉ានិងតតាំងនាង ជាសាហេតុធ្វើឱ្យក្រុមម៉ាហ្វីយ៉ាវត្តរបស់នាងខ្លាចបែកការរឿងធំ ក៏ឈានទៅដល់ការសម្លាប់សាមណេរចោលយ៉ាងទារុណកម្ម ដើម្បីបំបិទមាត់ចោល ហើយក្រោយពីសម្លាប់សាមណេរចោលកប់រួចរាល់ហើយ នាងបានឱ្យប្ដីរបស់នាងបួសចាំសព នៅក្នុងវត្តហ្នឹងរហូតដល់តម្រួតចាប់ខ្លួន។

**ព័ត៌មានបន្ថែមថា ក្រោយពីពិធីឈាបនកិច្ចសពវីរសាមណេរអង្គនេះរួចរាល់ហើយ ចៅអធិការវត្តអង្គថ្មី និងពុទ្ធបរិស័ទជើងវត្តទាំងអស់ បានរួមមតិគ្នាជាឯកឆន្ទថា នឹងសាងអនុស្សាវរីយ៍ជូនដល់វីរសាមណេរ ដើម្បីទុកជាការរំលឹកនិងបូជាដល់វីរកម្ម និងភាពស្មោះត្រង់របស់វីរសាមណេរ ដែលបានជួយការពារសម្បត្តិវត្ត ក៏ដូចជាបានជួយការពារសម្បត្តិសាសនារួម ៕













ប្រភព : thairath,​​  workpointtv, sanook,  

No comments:

Post a Comment