ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លើកឡើងថា ដើម្បីលាងជម្រះក្តីមន្ទិលសង្ស័យ និងភាពស្អាតស្អំរបស់កម្ពុជា ជុំវិញរឿងមូលដ្ឋានយោធាចិននៅលើទឹកដីខ្លួននោះ ជាការប្រសើរដែលកម្ពុជាគួរបើកចំហរនូវកិច្ចសហប្រតិបត្តិការវិស័យយោធាជាមួយប្រទេសពាក់ព័ន្ធប្រកបដោយតម្លាភាព។ ពួកគេបន្តថា កម្ពុជាក៏គួរអញ្ជើញសារព័ត៌មានអន្តរជាតិល្បីៗ ឱ្យមកធ្វើទស្សនកិច្ចនៅទីតាំងឆ្នេរសមុទ្រកម្ពុជា ដែលកំពុងចោទជាបញ្ហានេះ ដើម្បីបញ្ចប់បញ្ហានេះ។
ទន្ទឹមនឹងពេលដែលសហរដ្ឋអាម៉េរិក និងសាធារណៈមតិអន្តរជាតិ កំពុងដាក់ការសង្ស័យកាន់តែខ្លាំងឡើងអំពីលទ្ធភាពដែលកម្ពុជាអាចអនុញ្ញាតឱ្យចិនដាក់មូលដ្ឋានយោធានៅឯខេត្តកោះកុង និងនៅមូលដ្ឋានកងទ័ពជើងទឹករាម នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រុមអ្នកតាមដានស្ថានការណ៍កម្ពុជាមួយចំនួន ចង់ឃើញកម្ពុជាបើកចំហរកិច្ចសហប្រតិបត្តិការវិស័យយោធារបស់ខ្លួនជាមួយគ្រប់បណ្តារប្រទេសពាក់ព័ន្ធទាំងអស់ ឱ្យប្រកបដោយតម្លាភាព ដើម្បីលាងជម្រះនូវមន្ទិលសង្ស័យទាំងនេះ។
ថ្លែងក្នុងនាទីវេទិកាអ្នកស្តាប់អាស៊ីសេរី នៅយប់ថ្ងៃសុក្រទី៥ កក្កដា នាយកប្រតិបត្តិអង្គការ ខុមហ្វ្រែល លោក គល់ បញ្ញា លើកឡើងថា កង្វល់ចម្បងរបស់សហរដ្ឋអាម៉េរិក និងក្រុមប្រទេសលោកខាងលិច ជុំវិញរឿងមូលដ្ឋានកងទ័ពជើងទឹកចិននៅខេត្តកោះកុង និងនៅខេត្តព្រះសីហនុនាពេលនេះ គឺដោយសារតែកម្ពុជាខ្វះតម្លាភាពផ្នែកកិច្ចសហប្រតិបត្តិការវិស័យយោធាជាមួយគ្រប់ប្រទេសពាក់ព័ន្ធទាំងអស់ ជាពិសេសជាមួយក្រុមប្រទេសលោកខាងលិច ខណៈដែលប្រព័ន្ធនយោបាយនៅកម្ពុជាលែងមានភាពពហុបក្ស ពោលគឺជាឯកបក្ស ដែលមិនអាចឱ្យមានការសួរនាំដេញដោលដោយសេរីក្នុងរដ្ឋសភាបាន និងការអនុវត្តនូវប្រព័ន្ធមួយដែលខ្វះនូវការត្រួតពិនិត្យទៅវិញទៅមកនោះ។ លោកថា ជាការប្រសើរដែលកម្ពុជារបស់លោក ហ៊ុន សែន គួរតែបើកចំហរកិច្ចសហការនេះឡើងវិញ៖ «ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កម្ពុជាគួរតែបើកចំហនៃកិច្ចសហប្រតិបត្តិការ នេះជាចំណុចតម្លាភាពដែលយើងគួរតែធ្វើទៅ។ មែនទែនរឿងនយោបាយវាសំខាន់ រឿងប្រជាធិបតេយ្យសិទ្ធិមនុស្សសំខាន់ តែសហរដ្ឋអាម៉េរិក និងប្រទេសមួយចំនួន គេព្រួយបារម្ភពីបញ្ហាសន្តិសុខភូមិសាស្ត្រនយោបាយនៅក្នុងតំបន់។ ចឹងហើយ គេចង់ប្រាកដប្រជាថាកម្ពុជាយើងប្រាកដជាមានជំហរអព្យាក្រឹត្យ។ ទោះបីគេសង្ស័យ គេមានតម្រុយថាមានបញ្ហា តែបើមានកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាម៉េរិកខ្លះក្នុងវិស័យហ្នឹងក្នុ ងវិស័យកងទ័ព វាអាចជួយឱ្យមានតុល្យភាពដែរ។ អាចត្រួតពិនិត្យមើល បានព័ត៌មានពេញលេញក្នុងការវាយតម្លៃស្ថានការណ៍ហ្នឹងទៅ នោះវាជួយ»។
បន្ថែមពីលើការលើកឡើងរបស់លោក គល់ បញ្ញា នេះ អ្នកជំនាញផ្នែកវិទ្យសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់អាស៊ីសេរីកាលពីយប់ថ្ងៃទី៥ កក្កដា ជុំវិញការមើលឃើញរបស់លោកអំពីរឿងរ៉ាវដែលកម្ពុជាគួរធ្វើ ដើម្បីលាងជម្រះភាពសង្ស័យអស់ទាំងនេះ។ ជម្រើសទីមួយ លោកថា កម្ពុជាអាចស្នើឱ្យភាគីពាក់ព័ន្ធ រួមមាន សហរដ្ឋអាម៉េរិក ឬមន្ត្រីយោធាឥណ្ឌា ដែលបានលើកឡើងពីតម្រុយដែលថា ចិនអាចដាក់មូលដ្ឋានយោធានៅខេត្តកោះកុងនោះ ឱ្យបង្ហាញភស្តុតាង ឬអំណះអំណាងបន្ថែមមកកម្ពុជាជុំវិញបញ្ហានេះ។ លោក សុវណ្ណារ៉ា បន្តថា ជម្រើសទីពីរ និងជាជម្រើសប្រសើរមួយនោះ កម្ពុជា គួរអញ្ជើញសារព័ត៌មានអន្តរជាតិល្បីៗរបស់ក្រុមប្រទេសលោកខាងលិច ឱ្យចុះទៅពិនិត្យ និងធ្វើបទយកការណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជាដែលមានការសង្ស័យនេះ៖ «កម្ពុជាខ្លួនឯងអាចអញ្ជើញសារព័ត៌មានអន្តរជាតិដែលល្បីៗដូចជា ស៊ីអ៊ិនអ៊ិន (CNN) ប៊ីប៊ីស៊ី (BBC) ដែលជាសារព័ត៌មានរបស់លោកខាងលិចនោះ ឱ្យមកយកការណ៍ទៅ ឱ្យមកយកធ្វើបទបង្ហាញមួយ ឬក៏មកកម្ពុជាយើងដឹកនាំគេ គណៈប្រតិភូមួយទៅ ទស្សនកិច្ចស្វែងយល់ ដើម្បីបង្ហាញពីភាពស្អាតស្អំរបស់កម្ពុជា។ នេះប្រសិនបើកម្ពុជាយើងមានសុច្ឆន្ទៈក្នុងការបង្ហាញ គឺយើងអត់មានអីដែលជាអាថ៌កំបាំងទេ។ កន្លែងណាដែលគេហៅថា ពាក់ព័ន្ធ កិច្ចការផ្ទៃក្នុងសន្តិសុខជាតិ យើងកុំឱ្យ។ កន្លែងណាដែលគេសង្ស័យថាអាចបាន យើងពិចារណាក្នុងក្របខណ្ឌជាតិថាតើយើងអាចបង្ហាញបានឬអត់ បើយើងបង្ហាញបាន វាអាចជួយ លាងសម្អាតនូវភាពមន្ទិលសង្ស័យហ្នឹង»។
លោក ឯម សុវណ្ណារ៉ា គូសបញ្ជាក់ថា ជាការប្រសើរទៅវិញទេ ប្រសិនបើកម្ពុជាធ្វើដូច្នេះ ហើយប្រសិនបើសហគមន៍អន្តរជាតិ រកមិនឃើញពីភស្តុតាងដើម្បីគាំទ្រការសង្ស័យរបស់ខ្លួននោះទេ នោះការណ៍នេះ នឹងស្តារមុខមាត់កម្ពុជា ព្រមទាំងអាចធ្វើឱ្យស្តារទំនាក់ទំនងការទូត និងពាណិជ្ជកម្មជាមួយក្រុមប្រទេសលោកខាងលិចឡើងវិញបាន។ ក៏ប៉ុន្តែ លោកព្រមានថា បើកម្ពុជានៅតែមិនព្រមលាងជម្រះក្តីមន្ទិលសង្ស័យទាំងនេះទេ នោះភាពល្អក់កករផ្នែកការទូត និងពាណិជ្ជកម្មជាមួយប្រទេសលោកខាងលិច នឹងនៅតែបន្តមាន ហើយសហរដ្ឋអាម៉េរិក អាចប្រើយន្តការ ឬវិធានការណ៍ផ្សេងដទៃទៀត៖ «អ៊ីចឹងបើលោកខាងលិចគេមានទិសដៅតម្រង់ទិស ឬជំរុញកម្ពុជាឱ្យឯករាជ្យ ពីព្រោះយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក គេចង់ឱ្យកម្ពុជាយើងឯករាជ្យ។ ហើយបើសិនជាគេចង់ឱ្យយើងឈរជំហរឯករាជ្យនេះ ខ្ញុំគិតថា ចរន្តសហរដ្ឋអាម៉េរិក គេអាចមានវិធានការណ៍ពង្រីក និងឱ្យលំហរប្រជាធិបតេយ្យបើកចំហរបាន ដោយប្រើយន្តការបច្ចេកវិជ្ជាទំនើបពាក់ព័ន្ធនឹងសង្គម Social Media អាចឱ្យកម្ពុជាបើកចំហរផ្នត់គំនិត។ កម្ពុជាអត់មានអ្វីទៅប្រឈមជាមួយគេបានទេ មិនអាចទេ តែចិនទប់មិនជាប់ផង។ កម្ពុជាយើងទៅឈរពាំងជាមួយគេ ខ្ញុំគិតថាលំបាកទៅវិញទេ»។
គិតត្រឹមម៉ោងផ្សាយនេះ អាស៊ីសេរីនៅមិនទាន់អាចទាក់ទងមន្ត្រីនាំពាក្យក្រសួងការពារជាតិ ដើម្បីសុំប្រតិកម្មតបជុំវិញការលើកឡើងរបស់ក្រុមអ្នកឃ្លាំមើលស្ថានការណ៍កម្ពុជាពីខាងលើនេះ បាននៅឡើយទេ។
បញ្ហាសង្ស័យ ឬក្តីមន្ទិលអំពីលទ្ធភាពដែលកម្ពុជាអាចអនុញ្ញាតឱ្យចិនមានមូលដ្ឋានយោធាក្នុងទឹកដីរបស់ខ្លួន កំពុងក្លាយជាប្រធានបទក្តៅ ស្របពេលដែលរបបលោក ហ៊ុន សែន កំពុងឱបក្រសោបមហាយក្សចិនជាចំហរ និងកំណើនកាន់តែខ្លាំនៃវិនិយោគទុន និងភ្ញៀវទេសចរជនជាតិចិនមកកាន់កម្ពុជា។ មានការសង្ស័យពីសំណាក់អ្នកជំនាញបរទេសថា កំណើនភ្ញៀវទេសចរចិនមកកាន់កម្ពុជា ជាពិសេសនៅតំបន់ជាប់ឆ្នេរសមុទ្ររួមមានខេត្តព្រះសីហនុ និងខេត្តកោះកុង នារយៈពេលចុងក្រោយនេះ អាចជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ចិនដើម្បីបង្ហាញថា កម្ពុជាពិតជាត្រូវការនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ខ្នាតយក្សនៅភូមិភាគនិរតីនៃប្រទេសនេះ។ ក៏ប៉ុន្តែ មហាយក្សចិនអាចប្រើឱកាសនេះដើម្បីបំប្លែងតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យក្លាយទៅជាមូលដ្ឋានកងទ័ពជើងទឹករបស់ខ្លួនក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ៕ អាស៊ីសេរី, ចុចស្ដាប់សំឡេង

No comments:
Post a Comment