ក្អួតឈាម! មួយប្រយោគរបស់លោកម៉ែន ណាត អាចធ្វើអោយពួកទ្រព្រះស៊ុតស៊ីភីភី​ និងលោកហ៊ុន ម៉ាណែត អន្ទះសា​ស្ល​ឈាម !! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្អួតឈាម! មួយប្រយោគរបស់លោកម៉ែន ណាត អាចធ្វើអោយពួកទ្រព្រះស៊ុតស៊ីភីភី​ និងលោកហ៊ុន ម៉ាណែត អន្ទះសា​ស្ល​ឈាម !!

ក្អួតឈាម! មួយប្រយោគរបស់លោកម៉ែន ណាត អាចធ្វើអោយពួកទ្រព្រះស៊ុតស៊ីភីភី​ និងលោកហ៊ុន ម៉ាណែត អន្ទះសា​ស្ល​ឈាម !!

Share This
ក្អួតឈាម! មួយប្រយោគរបស់លោកម៉ែន ណាត អាចធ្វើអោយពួកទ្រព្រះស៊ុតស៊ីភីភី​ និងលោកហ៊ុន ម៉ាណែត អន្ទះសា​ស្ល​ឈាម !!

លោក ម៉ែន ណាត ប្រកាសលាន់រន្ទឺសង្កត់បន្ថែមទៀត រឿងព្រមទទួលយកការភ្នាល់តាមសំណើរបស់លោកហ៊ុន ម៉ាណែត តែត្រូវឈរលើ លក្ខខ័ណ្ឌ៣សំខាន់ៗ ពាក់ព័ន្ធនឹងបូរណភាពទឹកដីជាតិខ្មែរ ។

នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកម៉ែន ណាត បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោក ដើម្បីជាការសង្កត់បញ្ជាក់រឿងព្រមទទួលយកការភ្នាល់តាមសំណើរបស់លោកហ៊ុន ម៉ាណែត និងជាការរាប់ថ្ងៃ សម្រាប់ការភ្នាល់រវាងលោក និងលោក ​ហ៊ុន ម៉ាណែត។

សារពេញទាំងស្រុងរបស់លោកម៉ែន ណាត មានយ៉ាងដូច្នេះថា៖ លក្ខខណ្ឌក្នុងការភ្នាល់ វាមានទៅវាមានមក គឺជារឿងធម្មតា សូមរំលឹកជូនជនរួមជាតិ! ដូច្នេះខ្ញុំរាប់ថា ថ្ងៃនេះជាថ្ងៃទី២ សម្រាប់ការភ្នាល់របស់យើងហើយ, អាប្អូន ហ៊ុន ម៉ាណែត!

លក្ខខណ្ឌទាំង ៣ របស់ខ្ញុំ ជុំវិញរឿងព្រំដែន និង កោះត្រល់របស់ខ្មែរ ត្រូវបានបងប្អូនជនរួមជាតិ កត់ត្រា និងចែកចាយទូលាយ នៅលើបណ្តាញសង្គម និងវែបសាយសារព័ត៌មានមួយចំនួន កាលពីម្សិលមិញ។

សូមជម្រាបជូនបងប្អូនគាំទ្រផ្កាប់មុខ ស៊ីភីភី ថា ម៉ាណែត និងត្រកូល ហ៊ុន មិនល្ងង់បង្ហាញទ្រព្យសម្បត្តិទាំងអស់ឲ្យបងប្អូនឃើញនោះទេ។ សូម្បីមេឃុំចៅសង្កាត់ និងថ្នាក់លើរបស់ពួកគេ ពុករលួយមានបាន ក៏គេមិនដែលប្រាប់បងប្អូនដែរ។ ចុះទម្រាំគ្រួសារត្រកូល ហ៊ុន ជាមេដឹកនាំកំពូល តើគេទៅល្ងង់អី ប្រាប់រឿងទ្រព្យសម្បត្តិរបស់គេ ឲ្យបងប្អូនដឹងនោះ?

មិនខុសទេ! ប៉ាង សុខឿន និង ឆាំ ឆាំនី ហើយនិងអ្នកឯទៀត ដែលស្រឡាញ់ជាតិ, នឹកអាណិតពលរដ្ឋខ្មែរ និងចង់ជួយស្រុកទេស ឲ្យមានលទ្ធិប្រជាធិបតតេយ្យ មានសេរីភាពពេញលេញ និងមាននីតិរដ្ឋផង ដូច្នេះហើយ ពួកយើង ខំចែកចាយដំណឺងថ្មឺៗ និងឯកសារនានា ដែលរបប ហ៊ុន សែន បានធ្វើមិនគម្បី សម្រាប់ជាតិនោះ។

ហេតុនេះ ចូរបងប្អូនខ្មែរ ចូលរួមក្នុងការផ្លាស់ប្តូរសង្គមទាំងអស់គ្នា ដើម្បីជ្រើសរើសមេដឹកនាំល្អ ដល់ពេលនោះ រឿងអ្វីក៏ដោយ ឬឯកសារអ្វីក៏ដោយ ដែលពាក់ព័ន្ធមន្រ្តីពុករលួយ ជាពិសេសក្រុមគ្រួសារ ហ៊ុន សែន មានលុយរាប់លានដុល្លារ នៅក្រៅប្រទេសនោះ យើងនឹងយកឯកសារ និងរបស់ទាំងអស់នោះ ដាក់លើតុ បង្ហាញជូនសាធារណជន ឲ្យបានភ្លឺភ្នែកតែម្តង។ (ម៉ែន ណាត/ ០២ វិច្ឆិកា ២០១៧)









ប្រភព ៖ ម៉ែន ណាត

No comments:

Post a Comment