សម្ដាចម៍ក្រឡាវល្លិ៍ផោម ស ខេង ប្រកាសបញ្ជាសមត្ថកិច្ចអោយត្រៀមបិទច្រករបៀងឆ្លងកាត់ព្រំដែនកម្ពុជា-ថៃទាំងអស់ រីឯរដ្ឋាភិបាលយោធាថៃ ក៏ត្រៀមបិទខ្ទប់កម្ពុជាមិនឲ្យដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃ!
សម្ដាចម៍ក្រឡាវល្លិ៍ផោម ស ខេង ប្រកាសបញ្ជាសមត្ថកិច្ចអោយត្រៀមបិទច្រករបៀងឆ្លងកាត់ព្រំដែនកម្ពុជា-ថៃទាំងអស់ រីឯរដ្ឋាភិបាលយោធាថៃ ក៏ត្រៀមបិទខ្ទប់កម្ពុជាមិនឲ្យដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃ!
ប្រភពព័ត៌មានពីវិទ្យុអាស៊ីសេរី ចុះផ្សាយថ្មីៗនេះថា៖ កម្ពុជាមានគម្រោងបិទច្រករបៀងឆ្លងកាត់ព្រំដែនកម្ពុជា-ថៃទាំងអស់
កម្ពុជាមានគម្រោងបិទច្រករបៀងទាំងអស់ ឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស ការរត់ពន្ធគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែន។
ថ្លែងក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ច្រកព្រំដែនអន្តរជាតិថ្មីនៅប៉ោយប៉ែត កាលពីថ្ងៃទី៣០ ខែតុលា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លើកឡើងថា នៅតាមច្រករបៀងតូចៗទាំងនោះ ពុំមានមន្ត្រីចាំយាមត្រឹមត្រូវ និងពុំបានផ្ដល់ផលប្រយោជន៍អ្វីឡើយ។ លោក ស ខេង បន្តថា កម្ពុជាបានបើកច្រកព្រំដែនអន្តរជាតិជាច្រើន នៅតាមព្រំដែនកម្ពុជា-ថៃ ហើយច្រកទ្វារប៉ោយប៉ែតនេះ មានសារសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចកម្ពុជា ដែលសម្បូរណ៍អ្នកទេសចរធ្វើដំណើរឆ្លងកាត់។
អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ឲ្យដឹងថា អគារថ្មីកម្ពស់ ៣ជាន់របស់ព្រំដែនអន្តរជាតិនៅប៉ោយប៉ែត ដែលទើបសាងសង់រួច នឹងប្រើប្រាស់សម្រាប់ចេញលិខិតឆ្លងដែន និងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរ និងពលករទៅធ្វើការនៅប្រទេសថៃ។ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះ ទើបបានជួសជុលនិងធ្វើឲ្យស្អាតល្អឡើងវិញ ដោយប្រើពេល១៨ខែ៕ (អាស៊ីសេរី)
រីឯរដ្ឋាភិបាលយោធាថៃក៏ត្រៀមបិទខ្ទប់កម្ពុជាមិនឲ្យដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃ!!
កាលពីថ្ងៃទី៣១ តុលា ២០១៧ កន្លងទៅ នាយកដ្ឋានគយនិងរដ្ឋាករទឹកបានចេញសេចក្តីជូនដំណឹងដល់សាធារណជនឲ្យដឹងថា កម្ពុជាកំពុងតែជួបបញ្ហាប្រឈមមួយទៀតដែលកើតចេញមកពីភាគីថៃដែលបិទខ្ទប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃ ជាពិសេស ប្រភេទទំនិញមកពីប្រទេសទី ៣ វិធានការរបស់ថៃនេះបានប៉ះពាល់ដល់ធុរជនខ្មែរជាច្រើនដែលប្រើទឹកដីថៃដឹកជញ្ជូនទំនិញឆ្លងកាត់ ។
សូមជម្រាបថា រដ្ឋាភិបាលយោធាថៃតែងចាត់វិធានការតឹងតែងមកលើប្រទេសកម្ពុជាក្នុងលក្ខណៈកៀបសង្កត់ទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច ប៉ុន្តែវិធានការទប់ទល់របស់កម្ពុជាគ្រាន់តែសូមចរចា និង សម្របសម្រួល មិនដែលគិតបិទខ្ទប់លំហូរទំនិញរបស់ថៃចូលទឹកដីកម្ពុជាទេ ប៉ុន្តែភាគីថៃតែងតែតឹងរ៉ឹងចំពោះលំហូរទំនិញរបស់កម្ពុជា ការណ៍នេះធ្វើឲ្យតុល្យភាពទំនិញនាំចូលរបស់ថៃមានទំហំធំជាងកម្ពុជានាំចេញទៅប្រទេសថៃ ។
ច្បាប់ថ្មីរបស់ថៃនេះនឹងចាប់អនុវត្តនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០១៧ ខាងមុខ ពេលនោះ លំហូរទំនិញចូលប្រទេសកម្ពុជានឹងមានកម្រិតតិចតួចឡើង ហើយនៅលើទីផ្សារនឹងខ្វះខាតទំនិញដែលនាំចូលមកពីទិសខាងលិច ។
ប្រទេសវៀតណាមនិងចិននឹងបានទទួលឱកាសនេះនាំទំនិញចូលកម្ពុជាកាន់តែច្រើន ពេលនោះ ទំនិញវៀតណាមនិងចិននឹងពង្រីកឥទ្ធិពលខ្លាំងនៅលើទីផ្សារកម្ពុជា អតិថិជនខ្មែរនឹងស្គាល់ទំនិញរបស់ប្រទេសទាំងពីរនោះកាន់តែច្រើន៕
No comments:
Post a Comment