ព័ត៌មានល្បាញល្បីពីស្រុកថៃ ស្ត្រីថៃវ័យ ៦៥ខួប បិទផ្កាកប្រកាសនៅខ្លោង​ទ្វារ​មុខផ្ទះ ផ្សាយស្វែងរកបុរសចូលនិវត្តន៍អាយុចន្លោះ​ ៦០-៧០ខួប ដែលមានចិត្តស្មោះត្រង់ និងមានសុខភាពល្អ មកធ្វើជាប្ដី!​ - Thai Women, 65, puts up sign to recruit boyfriend - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ព័ត៌មានល្បាញល្បីពីស្រុកថៃ ស្ត្រីថៃវ័យ ៦៥ខួប បិទផ្កាកប្រកាសនៅខ្លោង​ទ្វារ​មុខផ្ទះ ផ្សាយស្វែងរកបុរសចូលនិវត្តន៍អាយុចន្លោះ​ ៦០-៧០ខួប ដែលមានចិត្តស្មោះត្រង់ និងមានសុខភាពល្អ មកធ្វើជាប្ដី!​ - Thai Women, 65, puts up sign to recruit boyfriend

ព័ត៌មានល្បាញល្បីពីស្រុកថៃ ស្ត្រីថៃវ័យ ៦៥ខួប បិទផ្កាកប្រកាសនៅខ្លោង​ទ្វារ​មុខផ្ទះ ផ្សាយស្វែងរកបុរសចូលនិវត្តន៍អាយុចន្លោះ​ ៦០-៧០ខួប ដែលមានចិត្តស្មោះត្រង់ និងមានសុខភាពល្អ មកធ្វើជាប្ដី!​ - Thai Women, 65, puts up sign to recruit boyfriend

Share This

ព័ត៌មានល្បាញល្បីពីស្រុកថៃ ស្ត្រីថៃវ័យ ៦៥ខួប បិទផ្កាកប្រកាសនៅខ្លោង​ទ្វារ​មុខផ្ទះ ផ្សាយស្វែងរកបុរសចូលនិវត្តន៍អាយុចន្លោះ​៦០-៧០ខួប ដែលមានចិត្តស្មោះត្រង់ និងមានសុខភាពល្អ មកធ្វើជាប្ដី!
​ 
ក្លាយជាព័ត៌មានល្បាញល្បីក្នុងចរន្តសង្គមថៃ ពេលដែលស្ត្រីជនជាតិថៃម្នាក់ វ័យ៦៥ឆ្នាំ ឈ្មោះ សមប៉ង នាមត្រកូល ជម្ពូប្រភេទ (ឆុមភូប្រៈភេទ) រស់នៅក្នុងស្រុក ពិបូលមង្សាហារ (ភិប៊ូនម៉ាំងសាហាន) ខេត្ត ឧប្បលរាជធានី (ឧប៊ុនរ៉ាតឆៈធានី) បានបិទផ្កាកប្រកាសនៅខ្លោង​ទ្វារ​មុខផ្ទះ ដើម្បីផ្សព្វផ្សាយស្វែងរកបុរសចូលនិវត្តន៍អាយុចន្លោះ ៦០-៧០ឆ្នាំ ដែលមានចិត្តស្មោះត្រង់ និងមានសុខភាពល្អ មកធ្វើជាប្តី​។ 

លោកស្រី សមប៉ង ជម្ពូប្រភេទ បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ ខ្លួនជាអ្នកបិទផ្កាកប្រកាសនេះ ដើម្បីផ្សព្វផ្សាយស្វែងរកបុរសមកធ្វើជាគូជីវិតដឹងចិត្តសំណព្វហទ័យ មកកំដរអំឡុងជីវិតចុងក្រោយមុនពេលដល់ថ្ងៃលាចាកលោកនេះ ព្រោះរស់នៅមេម៉ាយ មានអារម្មណ៍ឯកា រងាបេះដូងខ្លាំងណាស់។ 

លោកស្រី សមប៉ងបានប្រាប់បន្ថែមទៀតថា៖ ខ្លួនធ្លាប់មានប្តី២លើករួចមកហើយ លើកទីមួយ បានប្ដីជនជាតិថៃ ជាទាហានអាកាស បានកូន២នាក់ ជាមួយគ្នា ហើយក៏បានលែងលះគ្នាមកយូរហើយ ព្រោះប្តីប្រមឹក​សាវ៉ាខ្លាំងពេក ពេលផឹកស្រវឹងហើយ តែងតែរករឿងវាយទាត់ធាក់ ធ្វើបាបខ្លួនរហូត ។ លើកទីពីរ បានប្តីជាជនជាតិអាឡឺម៉ង់ ទៅរស់នៅជាមួយគ្នានៅប្រទេសអាឡឺម៉ង់បាន ១៣ឆ្នាំ ។ 

បច្ចុប្បន្ននេះ លោកស្រីបានត្រឡប់ទៅរស់នៅប្រទេសថៃវិញហើយ គាត់រស់នៅជាស្ត្រីមេម៉ាយ មានអារម្មណ៍ឯកា រងាបេះដូងខ្លាំងណាស់ ក៏នឹកចង់បានប្តីមកកំដរអំឡុងជីវិតចុងក្រោយមុនពេលដល់ថ្ងៃលាចាកលោកនេះ ។

លោកស្រីបានបញ្ជាក់ប្រាប់ទៀតថា៖ មានអ្នកចូលចែចូវលោកស្រី ២នាក់ហើយ ប៉ុន្តែមិនទាន់ត្រូវចិត្តលោកស្រីនៅឡើយទេ ព្រោះបញ្ហាសេដ្ឋកិច្ច បុរសទី១ គ្មានចំណូល មានតែខ្លួននឹងបេះដូង ចំណែកបុរសទី២ បានទទួលប្រាក់បៀវត្សរ៍ តែ ៨០០០ បាត ទើបមិនយល់ព្រម ក៏រង់ចាំបុរសមកចូលស្ម័គ្រចិត្តរឿយៗរហូតដល់ត្រូវចិត្ត៕

((ប្រភព៖ The Nation, ប្រែសម្រួលបញ្ចូលសេចក្ដី ដោយ កម្សាន្តខ្មែរ ២០១៧))








No comments:

Post a Comment