ល្បីពេញបណ្ដាញសង្គម ខេមរកុមារ ខួរអច្ឆរិយ មកពីខេត្ត​តាកែវ រៀន​ថ្នាក់ទី៦ តែ​ចេះ​អាំងតេក្រាល ចំនួន​កុំផ្លិច ។ល។ ការពិតយ៉ាងណានោះ ក៏សាកអានអត្ថបទនេះមើល ហើយពិចារណាមើលដោយខ្លួនអ្នកចុះ !! - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
KhmerBoy

ល្បីពេញបណ្ដាញសង្គម ខេមរកុមារ ខួរអច្ឆរិយ មកពីខេត្ត​តាកែវ រៀន​ថ្នាក់ទី៦ តែ​ចេះ​អាំងតេក្រាល ចំនួន​កុំផ្លិច ។ល។ ការពិតយ៉ាងណានោះ ក៏សាកអានអត្ថបទនេះមើល ហើយពិចារណាមើលដោយខ្លួនអ្នកចុះ !!

Share This

ល្បីពេញបណ្ដាញសង្គម ខេមរកុមារ ខួរអច្ឆរិយ មកពីខេត្ត​តាកែវ រៀន​ថ្នាក់ទី៦ តែ​ចេះ​អាំងតេក្រាល ចំនួន​កុំផ្លិច ។ល។ ការពិតយ៉ាងណានោះ ក៏សាកអានអត្ថបទនេះមើល ហើយពិចារណាមើលដោយខ្លួនអ្នកចុះ !!

Doung Dara៖​​ ​ជួបនឹងក្មួយប្រុស គីមហុង មានសមត្ថភាពពិសេស កាលពីម្សិលមិញ ខ្ញុំបានជួបក្មួយប្រុស ហ៊ឺទៀង គីមហុង អាយុ៧ឆ្នាំ សព្វថ្ងៃរៀននៅថ្នាក់ទី៦ក សាលាបឋមសិក្សាអនុវត្តទីរួមខេត្តតាកែវ។ ខ្ញុំបានជួបក្មួយប្រុសជាលើកទី២ហើយ។ គីមហុង កើតមកមាន សមត្ថភាពពិសេស គឺអាចអានអក្សរបានតាំងពីអាយុជាង២ឆ្នាំមកម្លេះ ដែលពេលនោះគឺបានអានសារថ្វាយព្រះពរព្រះមហាក្សត្រខ្មែរ និងសារជូនពរសម្តេចតេជោនាយករដ្ឋមន្ត្រី។ សព្វថ្ងៃក្មួយប្រុសចូលចិត្តមុខ វិជ្ជាគណិតវិទ្យាខ្លាំងណាស់។ គឺប្អូនចូលចិត្តធ្វើលំហាត់ថ្នាក់ខ្ពស់ៗគឺចាប់ពីថ្នាក់ទី ៧ដល់ថ្នាក់ទី១២។ ម្សិលមិញខ្ញុំបានអោយសាកល្បងធ្វើលំហាត់ គឺក្មួយប្រុសធ្វើបានល្អ ហើយថែមចុងក្រោយវិញ្ញាសារប្រឡងបាក់ឌុប២០១៥ ក៏ក្មួយធ្វើបានផងដែរ។

សមត្ថភាពខួរក្បាលអច្ឆរិយរបស់ក្មួយ គឺពិតជាអំណោយផលពីធម្មជាតិ ដែលមានចំនួនតិចតួចបំផុតនៅប្រទេសកម្ពុជាយើង។ ឪពុកម្តាយ គីមហ៊ុង បានប្រាប់ថា កូនគាត់ចូលចិត្តគណិតវិទ្យាខ្លាំងណាស់ គឺក្មួយមើលសៀវភៅហើយ រៀនធ្វើដោយខ្លួនឯងតែម្តង។

ខ្ញុំបានសួរ អំពីគោលបំណងចង់ធ្វើអ្វីទៅថ្ងៃក្រោយ ក្មួយប្រុសឆ្លើយថា “ចង់ធ្វើជាអ្នកវិទ្យាសាស្រ្ត”។ ក្នុងផ្ទះក្មួយ គឺមានព្យួររូបខ្ញុំថតជាមួយក្មួយកាលពីជួបលើកមុន (ប្រហែលជាក្មួយគិតថា ខ្ញុំពេញចិត្ត សមត្ថភាព និងបានលើកទឹកចិត្តគាត់អោយខំរៀនហើយមើលទៅ)។ ក្មួយប្រុសក៏មាន Facebook Account ហើយ Chat មកលេងខ្ញុំជារឿយៗ។ ក្រៅពីគណិតវិទ្យា ក្មួយគីមហុង ចេះប្រើប្រាស់ Computer និងចេះភាសា English បានថែមទៀតផង។

កុមារនេះគឺត្រូវការការយកចិត្តទុកដាក់ពិសេស។ ខ្ញុំមានជំនឿថា ក្មយយគឹមហុង គឺជាធនធានអ្នកប្រាជ្ញរបស់កម្ពុជាទៅថ្ងៃអនាគត និងក៏ជាធនធានមនុស្ស ជាតិផងដែរ។ យើងត្រូវតែចូលរួមគាំពារយកចិត្តទុកដាក់ថែរក្សាដើម្បីអោយក្មួយមានឱកាសសិក្សា រៀន សូត្រមិនអោយខ្វះខាតអ្វីឡើយ។

អរគុណឪពុកម្តាយ ក្រុមគ្រួសារ និងលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានយកចិត្តទុកដាក់មើលថែអប់រំ និងបណ្តុះបណ្តាលក្មួយប្រុសដោយមិនធ្វេសប្រហែស។ ជូនពរក្មួយប្រុសសែនឆ្លាតទទួលបាន ជោគជ័យក្នុងជីវិត និងដើម្បីមោទនៈភាពនៃធនធានមនុស្សដ៏កម្របំផុតរបស់កម្ពុជា។

យើងចូលរួមចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹមគ្រប់ទីកន្លែងដោយគ្មានការរើសអើង ជាពិសេសចូលរួមលើកទឹកចិត្តកុមារ​អោយខិតខំរៀនសូត្រនិងធ្វើអំពើល្អ ៕

KhmerBoy_2

KhmerBoy_4

KhmerBoy_7

KhmerBoy_8

KhmerBoy_10

KhmerBoy_3

KhmerBoy_1

KhmerBoy_5

KhmerBoy_6


ប្រភព ៖ Doung Dara
Comment Using!!

No comments:

Post a Comment

Pages