មហាសង្រ្កាន្ត ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ គ្រិស្តសករាជ ២០១៧ មហាសករាជ ១៩៣៩ ចុល្លសករាជ ១៣៧៩ - Kamsan Khmer​ 2017

KanSanKhmer%2527s-New-Logo_06

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
demo-image
%25E1%259E%2598%25E1%259E%25A0%25E1%259E%25B6%25E1%259E%259F%25E1%259E%2584%25E1%259F%2592%25E1%259E%259A%25E1%259F%2592%25E1%259E%2580%25E1%259E%25B6%25E1%259E%2593%25E1%259F%2592%25E1%259E%258F+%25E1%259E%2586%25E1%259F%2592%25E1%259E%2593%25E1%259E%25B6%25E1%259F%2586%25E1%259E%259A%25E1%259E%2580%25E1%259E%25B6+%25E1%259E%2593%25E1%259E%2596%25E1%259F%2592%25E1%259E%259C%25E1%259E%259F%25E1%259F%2590%25E1%259E%2580

មហាសង្រ្កាន្ត ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ គ្រិស្តសករាជ ២០១៧ មហាសករាជ ១៩៣៩ ចុល្លសករាជ ១៣៧៩

Share This

មហាសង្រ្កាន្ត ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ គ្រិស្តសករាជ ២០១៧ មហាសករាជ ១៩៣៩ ចុល្លសករាជ ១៣៧៩

យោងតាមក្បួនមហាសង្ក្រាន្ត ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ដែលរៀបរៀងដោយ លោក អ៊ឺម បុរិន្ទ នាយកនៃគណកម្មការស្រាជ្រាវវិជ្ជាហោរាស្រ្តនិង ប្រពៃណីទំនៀមទម្លាប់ខ្មែរ  បានបញ្ជាក់ថា សង្រ្កាន្តឆ្នាំនេះ នឹងចូលមកនៅថ្ងៃសុក្រ ៣ រោច ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ. ស.  ២០១៧ វេលាម៉ោង ០៣:១២ នាទី  អធ្រាត្រ។ ទេពធីតាដែលនឹងយាងចុះមកបន្តវេនរក្សាមនុស្សលោកឆ្នាំនេះ គឺព្រះនាង កិមិរាទេវី ជាបុត្រទី ៦ នៃកបិលមហាព្រហ្មទ្រង់គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ សេត លម្អនៅព្រះកាណ៌ដោយបុប្ផា ចង្កុរណី អភរណៈ កែវបុស្សរាគ័ម ភក្សាហារទ្រង់ ចេកណាំវ៉ា ព្រះហស្តស្តាំទ្រង់ព្រះខ័ន្ធ ព្រហស្តឆ្វេងទ្រង់ពិណ ទ្រង់គង់ផ្ទំបិទព្រះនេត្រលើខ្នង មហិង្សា  (ក្របី) ជាពាហនៈ ។


វារៈមហាសង្រ្កាន្ត៖

ថ្ងៃសុក្រ ៣ រោច ខែចែត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ. ស.  ២០១៧ វេលាម៉ោង ០៣ និង ១២ នាទី អធ្រាត្រ ជាថ្ងៃចូលឆ្នាំ រកា នព្វស័ក ។

វារៈវន័បត៖

ថ្ងៃសៅរ៍ ៤ រោច ខែចេត្រត្រូវនឹងថ្ងៃទី ១៥ ខែមេសា គ. ស. ២០១៧ ។

វារៈឡើងស័ក

ថ្ងៃអាទិត្យ ៥ រោចខែចេត្រត្រូវនឹងថ្ងៃទី ១៦ មេសា គ. ស. ២០១៧ នៅវេលាម៉ោង ០៦ និង ៤៦ នាទី  ។

រណ្តាប់ទទួលទេវតា៖

រណ្តាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមក ត្រូវរៀបរានទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិការផ្សេងៗ ។ ត្រូវរៀបក្រាលសំពត់ពណ៌សហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតាមានជាអាទិ៍ បាយសី ៩ ថ្នាក់មួយគូបាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូបាយសី ៣ ថ្នាក់មួយគូបាយសីប៉ាឆាមមួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន ៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូចេកនួនចេកណាំវ៉ាដាក់លើជើងពានមួយគូ ផ្លែឈើ ១១ មុខ រៀបដាក់ជើងពាន ១១ គូ ដូងឡៅមួយគូ ទឹកស្អាតពីកែវ ។ ស្រេចហើយនៅវេលាម៉ោងដែលទេវតាចុះមកត្រូវជួបជុំក្រុមគ្រួសារដើម្បីថ្វាយបង្គំព្រះនមស្សការរតនត្រ័យសមាទានសីលហើយតាំងចិត្តឲ្យបានស្អាតរិសុទ្ធជ្រះស្រឡះនូវមន្ទិលទាំងពួងតម្កល់ចិត្ត ចិត្តរំពឹងគិតទៅលើព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាទីពឹងទីរឮក លុះចប់ពិធីទទួលទេវតា ។

ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ 


ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាសនិងមានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្រ្តគួរធ្វើត្រឹម ៥ ថ្នាក់ ចុះមកឬរៀបចំត្រឹមគ្រឿងសក្ការបូជាដែលមានទៀន ៥ ធូប ៥ ស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ ។

ចំពោះផ្លៃឈើសម្រាប់ប្រជារាស្រ្តគូររៀបឲ្យបានត្រឹម៣ ឬ ៥ មុខ ក៏ជាការប្រសើរគឺរៀបទៅតាមធនធានរបស់ខ្លួន ។ នៅគ្រប់ដង្វាយទាំងអស់ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់ដង្វាយ នៅលើជើងពាននិងលើបាយសីត្រូវដោតទៀនហើយដុតបំភ្លឺ ។

ចូលពុទ្ធសករាជថ្មី៖

ព្រះពុទ្ធសករាជព្រះសាសនាអតិក្តន្តាកន្លងទៅហើយបាន ២៥៦០ ត្រឹមថ្ងៃពុធ ១៥ កើត ខែពិសាខ លុះដល់ថ្ងៃ ១ រោច ខែពិសាខ ឆ្នាំរកា នព្វស័ក ត្រូវនឹងថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៧ ។ ពុទ្ធសករាជ ២៥៦១ នឹងចូលត្រូវថ្ងៃ ព្រហស្បតិ៍ ១ រោច ខែវិសាខ ឆ្នាំ រកា នព្វស័ក ត្រូវនឹងថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៧ ៕

loading...
ប្រភព : សំឡេងខ្មែរក្រោម
Comment Using!!

No comments:

Post a Comment

Pages