អុញនោះ! ខ្មែរ សុវណ្ណភូមិ បង្កើតបក្សថ្មីនឹងគេដែរហើយ មានឈ្មោះថា "គណបក្សដេកផ្ទះ - Sleeping at Home Party" - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
អុញនោះ! ខ្មែរ សុវណ្ណភូមិ បង្កើតបក្សថ្មីនឹងគេដែរហើយ មានឈ្មោះថា "គណបក្សដេកផ្ទះ - Sleeping at Home Party"

អុញនោះ! ខ្មែរ សុវណ្ណភូមិ បង្កើតបក្សថ្មីនឹងគេដែរហើយ មានឈ្មោះថា "គណបក្សដេកផ្ទះ - Sleeping at Home Party"

Share This

គណបក្សដេកផ្ទះ - Sleeping at Home Party"

គោលបំណង៖
- ធ្វើអោយរដ្ឋាភិបាលស៊ីភីភីក្លាយជារដ្ឋាភិបាលខុសច្បាប់ដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ។
- កាត់ផ្តាច់ភាពស្របច្បាប់រដ្ឋាភិបាលស៊ីភីភីពីឆាកអន្តរជាតិ ដើម្បីអោយរដ្ឋាភិបាលនេះនៅឯការ។
- ជំរុញអោយអ្នកវិនិយោគទុនពុករលួយ កេងប្រវ័ញ្ចកម្លាំងញើសឈាមពលរដ្ឋខ្មែរ (ជាពិសេសពួកចិន) និងពួករកស៊ីជួយបក្សប្រជាជន និងអ្នកមានអំណាចក្រោមអាជ្ញាប័ណ្ណរដ្ឋាភិបាលផ្តាច់ការទាល់ច្រក។
- ជំរុញអោយអន្តរជាតិយកចិត្តទុកដាក់កាន់តែខ្លាំងឡើងចំពោះទុក្ខវេទនារបស់ពលរដ្ឋខ្មែរ និងជួយរៀបចំលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
- ធ្វើអោយចិនរួញរាក្នុងការផ្តល់កម្ចីដល់រដ្ឋាភិបាលខុសច្បាប់កម្ពុជាស៊ីភីភីដែលជាប្រភពតែមួយគត់អោយរដ្ឋាភិបាលនេះរស់មានជីវិត។
- កាត់បន្ថយអំណាចរបស់ ហ៊ុន សែន និងបក្សពួក ហើយធ្វើអោយពួកគេទាល់ច្រកឆាប់ទទួលយកដំណោះស្រាយពីអន្តរជាតិ ហើយពលរដ្ឋខ្មែរឆាប់មានសេរីភាព។

ទិសដៅ៖
- ស្វែងរកលទ្ធិប្រជាធិបតេយ្យពិតនៅកម្ពុជា។
- ស្វែងរកការអន្តរាគមន៍ពីអន្តរជាតិក្នុងការរៀបចំឡើងវិញនូវការបោះឆ្នោតជាតិមួយដ៏ត្រឹមត្រូវដោយហេតុថាកម្ពុជាពុំមានរដ្ឋាភិបាលស្របច្បាប់។
- ធានាអោយបាននូវការសហការល្អជាមួយប្រទេសសេរី និងការបន្តទទួលយកជំនួយឥតសំណងពីប្រទេសសេរី ចៀសវាងការខ្ចីលុយចិនមករឹបកជាតិនាពេលអនាគត។
- នាំយកមកវិញនូវគណបក្សសង្រ្គោះជាតិ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដើម្បីអោយពលរដ្ឋខ្មែរមានសិទ្ធិជ្រើសរើស។

សូមបងប្អូនជនរួមឈាមខ្មែរចូលរួមគាំទ្រ«គណបក្សដេកផ្ទះ» របស់យើងខ្ញុំ។ គណបក្សដេកផ្ទះនឹងនាំមកនូវសន្តិភាពពិត សេរីភាពពិត និងសុភមង្គលពិតជូនគ្រួសារពលរដ្ឋខ្មែរគ្រប់ៗរូបដោយសន្តិវិធី និងស្របច្បាប់។

ដឹកនាំដោយ ខ្មែរ សុវណ្ណភូមិ

No comments:

Post a Comment