ក្ដៅៗបែកស្លុយ៖ សម្ដេចតេជោរសែន ប្រតិកម្ម​ជា​ថ្មី​ទៀត​ចំពោះ​ការ​អំពាវនាវ​ឲ្យ​អន្តរជាតិ​ឈប់​ទិញ​ទំនិញ​ពី​កម្ពុជា ! - Kamsan Khmer​ 2017

Kamsan Khmer​ 2017

ចែករំលែកព័ត៌មាន​ ចំណេះដឹង កម្សាន្ត Share News, Knowledge, ​​Entertainments.

🙏🌎🌍🌏សួស្ដី ! នេះជាវេបសាយ ​កម្សាន្តខ្មែរ ២០១៧ ចែករំលែកព័ត៌មាន សេដ្ឋកិច្ច នយោបាយ សង្គម សាសនា ជាតិ អន្តរជាតិ​ ចំណេះដឹង និង កម្សាន្តរីករាយ   Share News, Knowledge, ​​Entertainments. 🌎🌍🌏🙏
ក្ដៅៗបែកស្លុយ៖ សម្ដេចតេជោរសែន ប្រតិកម្ម​ជា​ថ្មី​ទៀត​ចំពោះ​ការ​អំពាវនាវ​ឲ្យ​អន្តរជាតិ​ឈប់​ទិញ​ទំនិញ​ពី​កម្ពុជា !

ក្ដៅៗបែកស្លុយ៖ សម្ដេចតេជោរសែន ប្រតិកម្ម​ជា​ថ្មី​ទៀត​ចំពោះ​ការ​អំពាវនាវ​ឲ្យ​អន្តរជាតិ​ឈប់​ទិញ​ទំនិញ​ពី​កម្ពុជា !

Share This

លោក ហ៊ុន សែន បាន​ចាត់​ទុក​ការ​អំពាវនាវ​ឲ្យ​បរទេស​ឈប់​ទិញ​ទំនិញ ឬ​ឈប់​ផ្តល់​ជំនួយ​មក​កម្ពុជា​នោះ គឺជា​ការ​បោក​ឆ្នាំងបាយ​ប្រជាជន និង​ជា​ទង្វើ​គ្មាន​គុណធម៌។

មេដឹកនាំ​របប​ក្រុងភ្នំពេញ​ថ្លែង​បែបនេះ ក្នុង​ឱកាស​ជួប​ជាមួយ​ក្រុម​កម្មករ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​១០ ឧសភា នេះ។

នៅ​ក្នុង​ឱកាស​ជួប​កម្មករ​ម្តងៗ លោក ហ៊ុន សែន មិន​ភ្លេច លើក​តម្កើង​ស្នាដៃ​កសាង​ក្នុង​របប​លោក មាន​ដូចជា​ផ្លូវថ្នល់ និង​រោងចក្រ​ជាដើម ប៉ុន្តែ​លោក​ក៏​មិន​ភ្លេច​វាយប្រហារ​ទៅលើ​គណបក្សប្រឆាំង​ឡើយ បើ​ទោះ​បី​ជា​លោក​បាន​រំលាយ​ចោល​មិន​ឲ្យ​ចូលរួម​បោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​យ៉ាង​ណា​ក្តី។

លោក​ឲ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​២០១៨​នេះ រោងចក្រ​បាន​កើន​ឡើង ប្រមាណ​៥០​រោងចក្រ និង​ផ្តល់​ការងារ​បន្ថែម​ដល់​ប្រជាពលរដ្ឋ ប្រមាណ​៣​ម៉ឺន​កន្លែង បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ ហើយ​ថា​សមិទ្ធផល​ទាំងនេះ មិនមែន​បាន​មក​ដោយសារ​បក្ស​ប្រឆាំង​នោះ​ឡើយ៖ «គេ​ប្រកាស​ថា គេ​នឹង​ទទួល​បាន​ជោគជ័យ ប្រើ​សិន បើ​សហគមន៍​អន្តរជាតិ​ឈប់​ទិញ​ទំនិញ​ពី​កម្ពុជា តើ​នេះ​ជា​អ្វី​..? វា​មិនមែន​ស្លាប់ ហ៊ុន សែន ទេ តែ​វា​ស្លាប់​កម្មករ បើ​សិន​រោងចក្រ​ត្រូវ​បិទទ្វារ​.....​តើ​ទង្វើ​នេះ​សមជា​មេដឹកនាំ​ប្រទេស​ទេ...?»។

ទោះបី​លោក ហ៊ុន សែន ថ្លែង​ទម្លាក់កំហុស​ទៅលើ​បក្ស​ប្រឆាំង ថា​ជា​អ្នក​នាំអាទិ៍ ឲ្យ​មាន​វិបត្តិ​នយោបាយ​បច្ចុប្បន្ន នេះ​ក៏ដោយ ក៏​សហគមន៍​អន្តរជាតិ ចាត់​ទុក​លោក ហ៊ុន សែន និង​របប​លោក​ឯណោះ​ទៅវិញ​ទេ ដែល​ជា​អ្នក​រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ រហូតដល់​ប្រទេស​លោក​សេរី​ជាច្រើន បាន​ដាក់​ទណ្ឌកម្ម​ជា​បណ្តើ​រៗ និង​ព្រមាន​ដាក់ទណ្ឌកម្ម​បន្ថែម​ជាច្រើន​ទៀត បើ​លោក ហ៊ុន សែន នៅតែ​មិន​ពន្លត់​ភ្នក់ភ្លើង នៃ​ស្ថានការណ៍​អាក្រក់ ដែល​របប​លោក ជា​អ្នក​បង្កាត់​នោះ​ទេ។

ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ធ្លាប់​បាន​អះអាង​ថា ជាច្រើនលើក​ច្រើន​សា​ថា គណបក្ស​សង្គ្រោះជាតិ គឺជា​ជនរងគ្រោះ មិនមែន​ជា​ជន​ដៃដល់​ទេ ដូច្នេះ ការណ៍​ដែល​អន្តរជាតិ ដាក់ទណ្ឌកម្ម​កម្ពុជា គឺ​ត្រូវ​បន្ទោស​លោក ហ៊ុន សែន មិនមែន​បន្ទោស​អ្នករងគ្រោះ ដោយសារ​ការ​ធ្វើទុក្ខបុកម្នេញ ពី​របប​លោក​នោះ​ឡើយ។

ចំណែក​ប្រធាន​ចលនា​សង្គ្រោះជាតិ លោក សម រង្ស៊ី កាលពី​ថ្ងៃទី៩ ខែ​ឧសភា បាន​ថ្លែង​នៅ​ចំពោះ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​ជាច្រើន នៅ​រដ្ឋ​វើជិនញ៉ា (Virginia) ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ថា​គណបក្ស​កាន់អំណាច គឺ​ជា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ ព្រោះ​បាន​រម្លាយ​គណបក្ស​សង្គ្រោះជាតិ និង​ហាម​សិទ្ធិ​នយោបាយ​មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ជាដើម។ ប្រការ​ទាំងអស់​នេះឯង ដែល​របប​លោក ហ៊ុន សែន ជា​អ្នក​ត្រូវ​ទទួលខុសត្រូវ ចំពោះ​ទណ្ឌកម្ម​អន្តរជាតិ ព្រោះ​លោក ហ៊ុន សែន ធ្វើ​ឲ្យ​រដ្ឋាភិបាល​ដែល​ស្របច្បាប់​តាម​ការ​បោះឆ្នោត ក្លាយ​ជា​រដ្ឋាភិបាល មិន​ស្របច្បាប់៖ «អីចឹង​អ្នកណា ដែល​ធ្វើ​រដ្ឋប្រហារ​ធម្មនុញ្ញ គឺ​បាត់បង់​ភាព​ស្របច្បាប់។ ឥឡូវ​លោក ហ៊ុន សែន គាត់​ភ័យ​ណាស់ ព្រោះ​គាត់​ដឹង​ថា គាត់​ធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ គឺ​មិន​ខុស​ពី​រដ្ឋប្រហារ​យោធា​ទេ។ គាត់​នឹង​បាត់បង់​ភាព​ស្របច្បាប់»។

កាលពីដើម​សប្ដាហ៍​នេះ តំណាងរាស្ត្រ​អាមេរិក​ប្រកាស​ថា នឹង​បន្ត​ស្វែងរក​ការលុបចោល​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា បើ​លោក ហ៊ុន សែន នៅតែ​រឹងទទឹង មិន​ព្រម​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​បោះឆ្នោត និង​ឲ្យ​ប្រទេស​កម្ពុជា មាន​ស្ថានភាព​នយោបាយ​ល្អ​ប្រសើរ​ឡើងវិញ ដោយ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ពិតប្រាកដ​នោះ​ទេ៕

ប្រភព៖ វិទ្យុអាស៊ីសេរី, ចុចស្ដាប់សំឡេង

No comments:

Post a Comment