ខ្មែរស្នហាជាតិគ្រប់និន្នាការនយោបាយរួមគ្នាដាក់សម្ពាធនិងរុញគូទលោកហ៊ុន ម៉ាណែត អោយប្តឹងថៃទៅកាន់តុលាការអន្តរជាតិ
---Um Sam An ៖ លោក ហ៊ុន ម៉ាណែត មានបំណងចង់លើកយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ នេះជាអ្វីដែលកូនខ្មែរ និងខ្មែរគ្រប់និន្នាការនយោបាយចង់បាន ។
យើងជម្រុញ និងលើកទឹកចិត្តអោយរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ករណីកោះគុត ដែនសមុទ្រត្រួតស៊ីគ្នា កោះត្រល់ ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី តំបន់មុំបី និងតំបន់ច្រកអានសេះ។ យើងក៏ស្នើអោយលោក ហ៊ុន ម៉ាណែត ដាក់សំណើទៅរដ្ឋសភា ដើម្បីធ្វើសច្ចាប័នលើច្បាប់សមុទ្រ (UNCLOS) ផងដែរ ។
ទោះបីយ៉ាងណា ក៏ដោយ យើងហាក់ដូចជាមិនទាន់មានជំនឿថា លោក ហ៊ុន ម៉ាណែត នឹងប្តឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី នោះទេ គាត់គ្រាន់តែបំផុសគំនិតជាតិនិយម ដើម្បីយកប្រជាប្រិយភាពដូចលោក ហ៊ុន សែន ធ្វើប្រជាភិថុតិ ករណីប្រាសាទព្រះវិហារ ឆ្នាំ២០០៨ និងលើកទ័ពចង់ច្បាំងជាមួយឡាវឆ្នាំ ២០១៧ តែប៉ុណ្ណោះ។ ដើម្បីកុំអោយពលរដ្ឋខ្មែររិះគន់ថាលោក ហ៊ុន ម៉ាណែត ធ្វើនយោបាយប្រជាភិថុតិ ដូចឪពុកគាត់ លោក ហ៊ុន ម៉ាណែត ត្រូវតែចាត់វិធានការភ្លាមៗប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិ ករណីប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ។
ហេតុនេះ ទាល់តែខ្មែរស្នហាជាតិគ្រប់និន្នាការនយោបាយរួមគ្នាដាក់សម្ពាធ និងរុញគូទលោក ហ៊ុន ម៉ាណែត អោយប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិ ករណីកោះគុត ដែនសមុទ្រត្រួតស៊ីគ្នា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី តំបន់ច្រកអានសេះ និងតំបន់មុំបី ទើបលោក ហ៊ុន ម៉ាណែត ព្រមប្តឹងថៃ ទៅកាន់តុលាការអន្តរជាតិ ៕
%E1%9F%94%20(1).jpg)
%20%E1%9E%80%E1%9F%84%E1%9F%87%E1%9E%82%E1%9E%BB%E1%9E%8F%E1%9E%93%E1%9F%85%E1%9E%87%E1%9E%B6%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A%E1%9E%93%E1%9F%85%E1%9E%A1%E1%9E%BE%E1%9E%99%20%E1%9E%A0%E1%9E%BE%E1%9E%99%E1%9E%80%E1%9F%84%E1%9F%87%E1%9E%8F%E1%9F%92%E1%9E%9A%E1%9E%9B%E1%9F%8B%E1%9E%80%E1%9F%8F%E1%9E%93%E1%9F%85%E1%9E%87%E1%9E%B6%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B%E1%9E%81%E1%9F%92%E1%9E%98%E1%9F%82%E1%9E%9A%E1%9E%95%E1%9E%84%E1%9E%8A%E1%9F%82%E1%9E%9A%E1%9F%94.jpg)
.jpg)
.jpg)

No comments:
Post a Comment